ឯសនាសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 586

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះមាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើអ្វីខ្លះ ។ គឺការស្វែករកកាម ១ ស្វែងរក ភព ១ ស្វែករកព្រហ្មចរិយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែករក មាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់នូវការស្វែករក ៣ យ៉ាងនេះឯង ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ រមែងចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវ ការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់នូវការស្វែករក ៣ យ៉ាងនេះឯង ។