ទុតិយឯសនាសូត្រជាដើម ្ប មិនមានអដ្ឋកថា ្ទ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមឯសនាសូត្រទី ១ នៃឯសនាវគ្គ ដូចតទៅនេះ បទថា កាមេសនា បានដល់ ការស្វែងរក គិតដើម្បីរក ត្រាច់រក ប្រាថ្នានូវកាមទាំងឡាយ ។ បទថា ភវេសនា បានដល់ ការស្វែងរក ភពទាំងឡាយ ។ បទថា ព្រហ្មចរិយេសនា បានដល់ ការស្វែងរក ព្រហ្មចរិយៈ ពោល គឺមិច្ឆាទិដ្ឋិ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះមាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើអ្វីខ្លះ ។ គឺការស្វែករកកាម ១ ស្វែងរក ភព ១ ស្វែករកព្រហ្មចរិយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់នូវការស្វែករក ៣ យ៉ាងនេះឯង ។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ រមែងចម្រើននូវសម្មាទិដ្ឋិ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែល មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់បង់នូវទោសៈជាទីបំផុត មានការកម្ចាត់បង់នូវមោហៈជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ដើម្បីដឹងច្បាស់នូវការស្វែងរក ៣ យ៉ាងនេះឯង ។ សវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការស្វែករកនេះ មាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើអ្វីខ្លះ ។ គឺការស្វែករកកាម ១ ស្វែងរកភព ១ ស្វែងរកព្រហ្មចរិយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការ ស្វែងរក មាន ៣ យ៉ាងនេះឯង ។