វិធាសូត្រ ទី ២
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះ មាន ៣ យ៉ាង ។ សេចក្តីប្រកាន់ ៣ យ៉ាង តើអ្វីខ្លះ ។ គឺប្រកាន់ថា អញជា បុគ្គលប្រសើរ ( ជាងគេ ) ១ ប្រកាន់ថា អញជាបុគ្គលស្មើ ( នឹងគេ ) ១ ប្រកាន់ថា អញជាបុគ្គលថោកទាប ( ជាងគេ ) ១ ។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់ មាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការប្រកាន់ ៣ យ៉ាងនេះឯង ។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចម្រើននូវសម្មា- ទិដ្ឋិ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវការប្រកាន់ ៣ យ៉ាងនេះឯង ។ បេ ។ ភិក្ខុ គប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។ ( បណ្ឌិតគប្បី ពង្រីកសេចក្តីឲ្យពិស្តារ ដូចការស្វែងរកផងចុះ ) ។ បេ ។ ៦