ភវសូត្រ ទី ៤
មហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុបាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹងប្រពៃណាស់ ។ បពិត្រ ទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះ ឯង ។ បពិត្រទេវានមិន្ទ ការដល់នូវព្រះធម៌ជាទីពឹងប្រពៃណាស់ ។ បពិត្រ ទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ជាទីពឹង ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង ។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃជាទីពឹងប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃជាទី ពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះ ហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែង កើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះធម៌ជាទីពឹងប្រពៃណាស់ ។ បេ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះសង្ឃជាទីពឹងប្រពៃណាស់ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃជាទីពឹងហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅតែងកើតក្នុង សុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។