ខិលសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 154
បពិត្រទេវានមិន្ទ សត្វ ពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង ។ បពិត្រទេវានមិន្ទ ការប្រកបព្រមដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយដោយ ប្រពៃ ជាធម៌ គឺព្រះអរិយបុគ្គលឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំ កាល ជាធម៌ដែលព្រះអរិយបុគ្គលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅ បុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គលគប្បីបង្អោនចូលមក ទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនគប្បីដឹងច្បាស់ដោយខ្លួនឯង ជាការប្រពៃ ណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកប ព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយ