មលសូត្រ ទី ៧
ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រទេវានមិន្ទ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវ័ក នៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិល្អ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មាន ព្រះភាគ លោកប្រតិបត្តិត្រង់ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោក ប្រតិបត្តិដើម្បីត្រាស់ដឹង ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោក ប្រតិបត្តិគួរដល់សាមីចិកម្ម បើរាប់ជាគូនៃបុរសមាន ៤ គូ រាប់រៀងជាបុរស បុគ្គលមាន ៨ ព្រះសង្ឃនោះជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ លោកគួរ ទទួលនូវចតុប្បច្ច័យដែលបុគ្គលដទៃបង្អោនចូលមកបូជា លោកគួរទទួលនូវ ទានដែលបុគ្គលដទៃចាត់ចែងដើម្បីភ្ញៀវ ហើយបង្អោនចូលមកបូជា លោកគួរ ទទួលនូវទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា លោកគួរដល់ អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើ លោកជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ជាការប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះ ហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះ ឯង ។ បពិត្រទេវានមិន្ទ ការប្រកបព្រមដោយសីលជាទីត្រេកអរនៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិនពពាល ជាសីលអ្នកជា ជាសីល ដែលវិញ្ញូជនសរសើរ ជាអបរាមដ្ឋសីល ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ជា ការប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែ ប្រកបព្រមដោយសីលជាទីត្រេកអរនៃព្រះអរិយៈហើយ លុះបែកធ្លាយរាង