អដ្ឋកថា មលសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 593

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខនេះមាន ៣ យ៉ាង ។ សេចក្តីទុក្ខមាន ៣ យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីទុក្ខព្រោះអត់ធន់ បានដោយក្រ ១ សេចក្តីទុក្ខព្រោះសង្ខារ ១ សេចក្តីទុក្ខព្រោះការប្រែប្រួល ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ មាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសេចក្តីទុក្ខ ៣ យ៉ាង នេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សសរគោលនេះ មាន ៣ យ៉ាង ។ សសរគោលមាន ៣ យ៉ាង តើអ្វីខ្លះ ។ គឺរាគៈជាសសរ គោល ១ ទោសៈជាសសរគោល ១ មោហៈជាសសរគោល ១ ។ ម្នាល ភិក្ខុទាំងឡាយ សសរគោលមាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បី ដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសសរគោល ៣ យ៉ាងនេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះមាន ៣ យ៉ាង ។ មន្ទិលមាន ៣ យ៉ាង តើអ្វីខ្លះ ។ គឺរាគៈជាមន្ទិល ១ ទោសៈជា មន្ទិល ១ មោហៈជាមន្ទិល ១ ។ ម្នាលភិក្ខុទាំងឡាយ មន្ទិលមាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បី ដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវមន្ទិល ៣ យ៉ាង នេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។