នីឃសូត្រ ទី ៨
ក្បាលទី 23 · ទំព័រ 595
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកនេះ មាន ៣ យ៉ាង ។ សេចក្តីលំបាកមាន ៣ យ៉ាង តើអ្វីខ្លះ ។ គឺរាគៈជាសេចក្តី លំបាក ១ ទោសៈជាសេចក្តីលំបាក ១ មោហៈជាសេចក្តីលំបាក ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកមាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីលះបង់ នូវសេចក្តីលំបាក ៣ យ៉ាងនេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។ ៦