តណ្ហាសូត្រ ទី ១០
កាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រព្រះមោគ្គ ល្លានអ្នកនិទុ៌ក្ខ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធ ថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធលែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តី ជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែង កើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏ មានព្រះភាគទ្រង់ត្រាស់ល្អហើយ ។ បេ ។ ជាធម៌ដែលវិញ្ញូជនគប្បីដឹងច្បាស់ ជាការប្រពៃពិត ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាង នេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការប្រកបព្រមដោយសេចក្តី ជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ ។ បេ ។ លោកជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោកជាការប្រពៃ ពិត ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះ ហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះ ឯង ។