តសិនាសូត្រ ទី ១១

ក្បាលទី 23 · ទំព័រ 157

ត្រេកអរនៃព្រះអរិយៈ ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ជា ការប្រពៃពិត ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសីល ជាទីត្រេកអរនៃព្រះអរិយៈហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ ។ បេ ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០ អង្គ ។ បេ ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០ អង្គ ។ បេ ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហា មោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុបាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុង ព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ជាព្រះពុទ្ធលែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយ សេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រទេវានមិន្ទ ការប្រកប ព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ ។ បេ ។ ជាធម៌ដែលវិញ្ញូជនគប្បីដឹងច្បាស់ ជាការប្រពៃ