អដ្ឋកថា តសិនាសូត្រ ទី ១១

ក្បាលទី 23 · ទំព័រ 596

ម្នាលភិក្ខុទាំងឡាយ តណ្ហានេះមាន ៣ យ៉ាង ។ តណ្ហា មាន ៣ យ៉ាង តើអ្វីខ្លះ ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលភិក្ខុទាំងឡាយ តណ្ហាមាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវតណ្ហា ៣ យ៉ាង នេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ រមែងចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣ យ៉ាងនេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។ ម្នាលភិក្ខុទាំងឡាយ តណ្ហានេះមាន ៣ យ៉ាង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣ យ៉ាង នេះឯង ។ បេ ។ ( ភិក្ខុចម្រើននូវសម្មាទិដ្ឋិ ) មានការកម្ចាត់បង់នូវរាគៈជាទីបំផុត កម្ចាត់បង់នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈជាទីបំផុត ។