យោគសូត្រ ទី ២
ព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ ។ បេ ។ ជាធម៌ដែលវិញ្ញូជនគប្បីដឹងច្បាស់ដោយ ខ្លួនឯង ជាការប្រពៃពិត ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុង លោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការប្រកបព្រមដោយ សេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្បថា ព្រះសង្ឃជាសាវ័កនៃព្រះដ៏មាន ព្រះភាគ លោកប្រតិបត្តិល្អហើយ ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ជាការប្រពៃពិត ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុង លោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការប្រកបព្រមដោយ សីលជាទីត្រេកអរនៃព្រះអរិយៈ ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បី សមាធិ ជាការប្រពៃពិត ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុង លោកនេះ ព្រោះហេតុតែប្រកបព្រមដោយសីល ជាទីត្រេកអរនៃព្រះអរិយៈ ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គ ចូលទៅ រកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ។ បេ ។ លុះសក្កទេវា-