ឧបាទានសូត្រ ទី ៣
នមិន្ទឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុបាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹងប្រពៃណាស់ ។ បពិត្រ ទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹង ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជា ទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១ ។ បពិត្រទេវានមិន្ទ ការដល់នូវ ព្រះធម៌ជាទីពឹងប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះធម៌ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវ របស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរ ជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជា ទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១ ។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃជាទីពឹងប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃជាទីពឹងហើយ លុះ បែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជា ទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតី