អដ្ឋកថា ឧបាទានសូត្រ ទី ៣
ក្បាលទី 23 · ទំព័រ 605
គប្បីជ្រាបវិនិច្ឆ័យឱឃសូត្រទី ១ ជាដើម ក្នុងឱឃវគ្គ ដូចតទៅ នេះ បទថា កាមោឃោ បានដល់ តម្រេក ដោយការពេញចិត្តក្នុង កាមគុណ ៥ ។ បទថា ភវោឃោ បានដល់ តម្រេកដោយការពេញចិត្តក ្នុងរូបរាគៈ និងអរូបរាគៈ ។ បទថា ទិដ្ឋោឃោ បានដល់ ទិដ្ឋិ ៦២ ។ បទថា អវិជ្ជោឃោ បានដល់ ការមិនដឹងក្នុងអរិយសច្ច ៤ ក្នុងកាមយោគៈ ជាដើម ក៏មានន័យនេះឯង ។