គន្ថសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 161

ជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈ ជាទិព្វ ១ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះពុទ្ធជាទីពឹង ប្រពៃណាស់ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំងនោះរមែងបាននូវរបស់ ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ។