អនុសយសូត្រ ទី ៥
បេ ។ ផោដ្ឋព្វៈ ជាទិព្វ ១ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះធម៌ជាទីពឹងប្រពៃ ណាស់ ។ បេ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះសង្ឃជាទីពឹង ប្រពៃណាស់ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះ ហេតុតែដល់នូវព្រះសង្ឃជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែង កើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំងនោះរមែងបាននូវរបស់ជា ទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១ ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ ។ បេ ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៧០០ អង្គ ។ បេ ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០ អង្គ ។ បេ ។ គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៨០០០០ អង្គ ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ក៏ថ្វាយបង្គំព្រះ