អដ្ឋកថា អនុសយសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 605

បទថា គន្ថា បានដល់ គ្រឿងរួបរឹត គឺជាប់ស្អិត ។ បទថា កាយគន្ថោ បានដល់ គ្រឿងចងនាមកាយ គឺកិលេសជាគ្រឿងចងឲ្យជាប់ ស្អិត ។ បទថា ឥទំ សច្ចាភិនិវេសោ បានដល់ ប្រកាន់មាំយ៉ាងនេះថា នេះ ពិត កើតឡើងដោយអំណាចអន្តគាហិកទិដ្ឋិ ។