កាមគុណសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 162

មហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយ ដូច្នេះថា បពិត្រទេវានមិន្ទ ការដល់នូវព្រះពុទ្ធជាទីពឹងប្រពៃណាស់ ។ បពិត្រ ទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះពុទ្ធជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះ ឯង សត្វទាំងនោះរមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ។ បេ ។ ផោដ្ឋព្វៈជាទិព្វ ១ ។ បពិត្រទេវានមិន្ទ ការដល់ នូវព្រះធម៌ជាទីពឹងប្រពៃណាស់ ។ បេ ។ បពិត្រទេវានមិន្ទ ការដល់នូវព្រះសង្ឃ ជាទីពឹងប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះក្នុងលោកនេះ ព្រោះ ហេតុតែដល់នូវព្រះសង្ឃជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែង កើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំងនោះរមែងបាននូវរបស់ជា ទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេង ជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១ ។ បពិត្រព្រះមោគ្គ ល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះពុទ្ធជាទីពឹងប្រពៃណាស់ ។ បេ ។ បពិត្រព្រះមោគ្គ ល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះធម៌ជាទីពឹងប្រពៃណាស់ ។ បេ ។ បពិត្រ ព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការដល់នូវព្រះសង្ឃជាទីពឹងប្រពៃណាស់ ។ បពិត្រ ព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែដល់នូវព្រះសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌