ឧបាទានក្ខន្ធសូត្រ ទី ៨
គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០ អង្គចូលទៅ រកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហា មោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះសក្កទេវានមិន្ទឋិត ក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុបាននិយាយដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធលែងវិលមកកាន់ភពថ្មីទៀតជាការប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លាមិន កម្រើកក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំងនោះរមែងបាននូវរបស់ជាទិព្វដទៃ ដោយ ឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ។ បេ ។ ផោដ្ឋព្វៈជាទិព្វ ១ ។ បពិត្រ ទេវានមិន្ទ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ ជាការប្រពៃ ណាស់ ។ បេ ។ បពិត្រទេវានមិន្ទ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិន កម្រើកក្នុងព្រះសង្ឃ ជាការប្រពៃណាស់ ។ បេ ។ បពិត្រទេវានមិន្ទ ការប្រកប ព្រមដោយសីលជាទីត្រេកអរនៃព្រះអរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីល