ឱរម្ភាគិយសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 164

ប្រព្រឹត្តទៅដើម្បីសមាធិ ជាការប្រពៃណាស់ ។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសីលជាទីត្រេកអរនៃព្រះអរិយៈ ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង សត្វទាំងនោះរមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ។ បេ ។ ផោដ្ឋព្វៈជាទិព្វ ១ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទុ៌ក្ខ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏ មានព្រះភាគអង្គនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត ។ បពិត្រព្រះមោគ្គល្លានអ្នក និទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុង សុគតិសួគ៌ទេវលោកយ៉ាងនេះឯង សត្វទាំងនោះរមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ។ បេ ។ ផោដ្ឋព្វៈជាទិព្វ ១ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ការប្រកបព្រមដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ល្អហើយ ។ បេ ។ ជាធម៌ ដែលវិញ្ញូជនគប្បីដឹងច្បាស់ដោយខ្លួនឯង ជាការប្រពៃពិត ។ បពិត្រព្រះមោគ្គ ល្លានអ្នកនិទុ៌ក្ខ សត្វពួកខ្លះក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ទេវលោក យ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១