កាយសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 612

ម្នាលភិក្ខុទាំងឡាយ កាយនេះតាំងនៅដោយសារអាហារ អាស្រ័យអាហារទើបតាំងនៅបាន មិនមានអាហារតាំងនៅមិនបានទេ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈទាំង ៥ តាំងនៅដោយសារ អាហារ អាស្រ័យអាហារទើបតាំងនៅបាន មិនមានអាហារតាំងនៅមិនបាន ទេ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារដែលញ៉ាំងកាមច្ឆន្ទៈមិន ទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈដែលកើតឡើងហើយ ឲ្យរឹតតែ កើតធំទូលាយឡើង ។ ម្នាលភិក្ខុទាំងឡាយ សុភនិមិត្តរមែងមាន ការធ្វើ ទុកក្នុងចិត្តខុសទំនង និងការធ្វើឲ្យក្រាស់ក្រែលក្នុងសុភនិមិត្តនោះ នេះជា អាហារដែលញ៉ាំងកាមច្ឆន្ទៈមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ ។ ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារដែលញ៉ាំងព្យាបាទមិន ទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងព្យាបាទដែលកើតឡើងហើយ ឲ្យរឹតតែ កើតធំទូលាយទៅ ។ ម្នាលភិក្ខុទាំងឡាយ បដិឃនិមិត្ត ( និមិត្តនាំឲ្យចង្ហៀត ចង្អល់ចិត្ត ) រមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងបដិឃនិមិត្តនោះ នេះជាអាហារដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យ កើតឡើង ឬញ៉ាំងព្យាបាទដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ ។ ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារដែលញ៉ាំងថីនមិទ្ធៈមិន ទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងថីនមិទ្ធៈដែលកើតឡើងហើយ ឲ្យរឹតតែ កើតធំទូលាយទៅ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីធុញទ្រាន់ សេចក្តីខ្ជិល មឹតពត់កាយ ពុលបាយ រួញរាចិត្តរមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើឲ្យក្រាស់ក្រែលក្នុងការទាំងនោះ នេះជាអាហារដែលញ៉ាំងថីនមិទ្ធៈ មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងថីនមិទ្ធៈដែលកើតឡើងហើយ ឲ្យរឹតតែ កើតធំ