អដ្ឋកថា កាយសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 618

គប្បីជ្រាបវិនិច្ឆ័យក្នុងកាយសូត្រទី ២ ដូចតទៅនេះ បទថា អាហារដ្ឋិតិកោ គឺកាយនេះ តាំងនៅបាន ព្រោះបច្ច័យ ។ បទថា អាហារំ បដិច្ច បានដល់ អាស្រ័យបច្ច័យ ។ បទថា សុភនិមិត្តំ បានដល់ វត្ថុដែលស្អាត ក៏ជាសុភនិមិត្ត សូម្បីអារម្មណ៍របស់វត្ថុដែលស្អាត ក៏ជាសុភនិមិត្ត ។ បទថា អយោនិសោ មនសិការោ បានដល់ មិនធ្វើទុកក្នុងចិត្តដោយឧបាយ គឺធ្វើទុកក្នុងចិត្តក្រៅ គន្លង បានដល់ ធ្វើទុកក្នុងចិត្តក្នុងការមិនទៀង ថាទៀង ឬក្នុងសេចក្តីទុក្ខ ថាសុខ ក្នុងវត្ថុមិនមែនខ្លួនថាខ្លួន ឬក្នុងវត្ថុដែលមិនស្អាតថាស្អាត ។ កាមច្ឆន្ទៈ រមែងកើតឡើងដល់បុគ្គលដែលញ៉ាំងមនសិការនោះ ឲ្យប្រព្រឹត្តទៅក្នុងសុភារម្មណ៍នោះដោយច្រើន ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ពាក្យថា អត្ថិ ភិក្ខវេ សុភនិមិត្តំ ដូច្នេះជាដើម ។ គប្បីជ្រាបវាចា ប្រកបក្នុងនីវរណៈ ទាំងពួង ដោយប្រការដូច្នេះ ។ បទថា បដិឃនិមិត្តំ ជាដើម បដិឃៈក្តី អារម្មណ៍របស់ បដិឃៈក្តី ចាត់ជាបដិឃនិមិត្ត ។ បទថា អរតិ ប្រែថា ការអផ្សុក ។ សមដូចព្រះតម្រាស់ថា បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច ។ ការមិនត្រេកអរ អាការមិនត្រេកអរ សេចក្តីមិនត្រេកអរចំពោះអាការមិនត្រេកអរ ចំពោះការ អផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ទាំងឡាយជា កុសល ដ៏លើសលុបឯណានីមួយក្តី នេះហៅថា សេចក្តីមិនត្រេកអរ ។ បទថា តន្ទិ បានដល់ កាច្រអូសកាយដែលចរមកកើតឡើង ព្រោះមាន រងាជាដើមជាបច្ច័យ កាលការខ្ជិលកើតឡើង បុគ្គលនោះនឹងពោលថា រងា ពេក ក្តៅពេក ខ្ញុំឃ្លាន ខ្ញុំស្រេក ខ្ញុំដើរផ្លូវឆ្ងាយ សមដូចព្រះតម្រាស់ថា បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិលច្រអូស តើដូចម្តេច ។ ការច្រ