សីលសូត្រ ទី ៣
ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយឯណាបរិបូណ៌ដោយ សីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយផលវិមុត្តិ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ( បច្ចវេក្ខណញ្ញាណ ) ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរនូវការឃើញ នូវភិក្ខុទាំងនោះថា ជាការមាន ឧបការៈច្រើន ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរនូវការស្តាប់ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរនូវការចូលទៅ រកភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះថាជាការមានឧបការៈ ច្រើន ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរនូវការរពឫករឿយៗ នូវភិក្ខុទាំងនោះ ថា ជាការមានឧបការៈច្រើន ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរនូវ ការបួសតាមភិក្ខុទាំងនោះថា ជាការមានឧបការៈច្រើន ។ ដំណើរនោះ តើ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលបានស្តាប់ធម៌របស់ពួកភិក្ខុ បែបនោះហើយ រមែងឃ្លាតចេញ ដោយការឃ្លាតកាយ និងការឃ្លាតចិត្ត ទាំង ២ កាលបើភិក្ខុនោះឃ្លាតចេញដូច្នោះហើយ រមែងរពឫករឿយៗ ត្រិះរិះរឿយ ៗ នូវធម៌នោះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបានឃ្លាតចេញយ៉ាង នោះ ហើយរពឫករឿយៗ ពិចារណារឿយៗ នូវធម៌នោះ សតិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយក្នុងសម័យនោះ ភិក្ខុ ឈ្មោះថា បានចម្រើន សតិសម្ពោជ្ឈង្គក្នុងសម័យនោះ សតិសម្ពោជ្ឈង្គក៏បានពេញលេញ ព្រោះការ ចម្រើនរបស់ភិក្ខុក្នុងសម័យនោះ ភិក្ខុនោះដែលបាននឹករពឫកដូច្នោះ ឈ្មោះថា ពិចារណាត្រិះរិះគន់រកនូវធម៌នោះដោយបញ្ញា ។