អដ្ឋកថា សីលសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 628

គប្បីជ្រាបវិនិច្ឆ័យក្នុងសីលសូត្រទី ៣ ដូចតទៅនេះ ក្នុងបទថា សីលសម្បន្នា នេះ លោកកាន់លោកិយសីល និងលោកុត្តរសីលរបស់ ភិក្ខុដែលមានអាសវៈអស់ហើយ អធិប្បាយថា ពួកភិក្ខុដែលដល់ព្រមដោយ សីលនោះ ។ សូម្បីក្នុងសមាធិ និងបញ្ញាក៏មានន័យនេះដូចគ្នា ។ ឯការរួចផុត ជាផលវិមុត្តិបុណ្ណោះ ។ វិមុត្តិញ្ញាណទស្សនៈ ជាបច្ចវេក្ខណញ្ញាណ ។ ក្នុងសេចក្តីនេះ ធម៌ មានសីលជាដើម ជាលោកិយផង និងលោកុត្តរផង យ៉ាងនេះ ។ វិមុត្តិជាលោកុត្តរ វិមុត្តិញ្ញាណទស្សនៈជាលោកិយបុណ្ណោះ ។ បទថា ទស្សនម្បហំ កាត់បទជា ទស្សនំបិ អហំ ការបាន ឃើញនេះ មាន ២ យ៉ាង គឺការឃើញដោយចក្ខុ ១ ឃើញដោយញាណ ១ ។ ក្នុងការបានឃើញ ២ យ៉ាងនោះ ការបានឃើញ គឺការសម្លឹងមើល ព្រះអរិយៈទាំងឡាយដោយចក្ខុដែលគួរជ្រះថ្លា ឈ្មោះថា ការបានឃើញ ដោយចក្ខុ ។ ចំណែកការបានឃើញលក្ខណៈ ដែលព្រះអរិយៈឃើញហើយ និងការចាក់ធ្លុះលក្ខណៈ ដែលព្រះអរិយៈចាក់ធ្លុះហើយដោយឈាន ដោយ វិបស្សនា ឬដោយមគ្គ និងផល ឈ្មោះថា ការបានឃើញដោយញាណ ។ តែក្នុងការបានឃើញ ២ យ៉ាងនេះ ការបានឃើញដោយចក្ខុបំណងយកក្នុង ទីនេះ ព្រោះថា ការបានសម្លឹងមើលព្រះអរិយៈដោយចក្ខុដ៏គួរជ្រះថ្លា មាន ឧបការៈច្រើននោះឯង ។ បទថា សវនំ បានដល់ ការបានស្តាប់ដោយត្រ ចៀកចំពោះបុគ្គលទាំងឡាយ ដែលពោលថា ព្រះខីណាស្រពឈ្មោះនោះ រមែងនៅក្នុងដែនជនបទ ស្រុក និគម វិហារ ឬក្នុងគុហាឈ្មោះនោះ ការបាន ស្តាប់នោះ ក៏មានឧបការៈច្រើនដូចគ្នា ។ បទថា ឧបសង្កមនំ បានដល់ ការចូលទៅរកព្រះអរិយៈ ដោយចិត្តបែបនេះថា អញនឹងថ្វាយទាន ឬនឹង សួរបញ្ញា អញនឹងស្តាប់ធម៌ ឬអញនឹងធ្វើសក្ការៈ ។ បទថា បយិរុបសនំ បានដល់ ការចូលទៅអង្គុយជិត ដើម្បីនឹងសួរ អធិប្បាយថា ការស្តាប់ គុណ