វត្ថសូត្រ ទី ៤
ជាអ្នកតូចជាងអនាគាមីទាំងពួង ព្រោះសម្រេចអរហត្តផលក្រោយគេបង្អស់ ក្នុងសូត្រនេះ លោកពោលពោជ្ឈង្គដែលជាបុព្វភាគនៃវិបស្សនានៃអរហត្តមគ្គ ដែលមានលក្ខណៈផ្សេងៗ ប្រព្រឹត្តទៅក្នុងខណៈនៃចិត្ត ១ ដួង មិនមុនមិន ក្រោយ ។ សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះសារីបុត្ត ដ៏មានអាយុបានហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុ ទាំងនោះទទួលស្តាប់ព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ដូច្នេះ ។ ព្រះសារី បុត្តដ៏មានអាយុបានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គ នេះមាន ៧ ។ ពោជ្ឈង្គទាំង ៧ តើអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាល អាវុសោទាំងឡាយ នេះឯងពោជ្ឈង្គទាំង ៧ ។ ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គទាំង ៧ ប្រការ នេះឯង បើខ្ញុំប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏ សម្រេចឥរិយាបថដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ប្រាថ្នានឹង នៅដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថដោយ ពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងសាយ័ណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថដោយពោជ្ឈង្គនោះៗ ក្នុង សាយ័ណ្ហសម័យបាន ។ ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គកើតមានដល់ ខ្ញុំដូច្នេះ សេចក្តីត្រិះរិះតែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គមានប្រមាណ មិនបាន សេចក្តីត្រិះរិះតែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គបរិបូណ៌ល្អ ហើយ កាលបើសតិសម