អដ្ឋកថា វត្ថសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 637

គប្បីជ្រាបវិនិច្ឆ័យក្នុងវត្តសូត្រទី ៤ ដូចតទៅនេះ បទថា សតិសម្ពោជ្ឈង្គោ ឥតិ ចេ មេ ហោតិ សេចក្តីថា បើសតិសម្ពោជ្ឈង្គមាន ដល់អាត្មាអញដូចពណ៌នាមកនេះ ។ បទថា អប្បមាណោតិ មេ ហោតិ សេចក្តីថា អាត្មាអញដឹងថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញប្រមាណមិន បានយ៉ាងនេះ ។ បទថា សុសមារទ្ធោ បានដល់ បរិបូណ៌ល្អហើយ ។ ក្នុង បទថា តិដ្ឋន្តំ នេះ សតិសម្ពោជ្ឈង្គរមែងតាំងនៅដោយអាការ ៨ ។ គឺព្រះថេរៈ រមែងដឹងថា សតិសម្ពោជ្ឈង្គ ឈ្មោះថា តាំងនៅ ព្រោះមិនរពឫកដល់ ការកើត ព្រោះរពឫកដល់ការមិនកើត គឺការប្រព្រឹត្តទៅ ការមិនប្រព្រឹត្តទៅ និមិត្ត មិនមាននិមិត្ត សតិសម្ពោជ្ឈង្គ ឈ្មោះថា តាំងនៅ ព្រោះមិនរពឫក ដល់សង្ខារ ព្រោះរពឫកដល់អសង្ខារ ដូច្នោះ ទើបសតិសម្ពោជ្ឈង្គតាំងនៅ ដោយអាការទាំង ៨ នេះឯង ។ ព្រះថេរៈរមែងដឹងច្បាស់នូវសតិសម្ពោជ្ឈង្គ កាលប្រព្រឹត្ត រមែងប្រព្រឹត្តដោយអាការ ៨ ផ្ទុយគ្នានឹងអាការដែលពោល ហើយនោះឯង ។ ក្នុងពោជ្ឈង្គដ៏សេស ក៏មានន័យនេះឯង ។ សូត្រនេះ លោកពោលពោជ្ឈង្គដែលមានកម្លាំងរបស់ព្រះថេរៈ ។ កាលណាព្រះថេរៈធ្វើសតិសម្ពោជ្ឈង្គឲ្យធ្ងន់ រមែងចូលផលសមាបត្តិក ាលនោះ ពោជ្ឈង្គ ៦ ក្រៅអំពីនេះ រមែងប្រព្រឹត្តទៅតាមសតិសម្ពោជ្ឈង្គ នោះ កាលណាព្រះថេរៈធ្វើពោជ្ឈង្គឯណាមួយឲ្យជាគោល ក្នុងបណ្តាពោជ្ឈង្គ មានធម្មវិចយជាដើម កាលនោះពោជ្ឈង្គដ៏សេស រមែងទៅតាមពោជ្ឈង្គនោះ ឯង ព្រះថេរៈកាលសម្តែងភាពជំនាញដែលប្រព្រឹត្តមករបស់ខ្លួន ក្នុងផល-