អដ្ឋកថា ភិក្ខុសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 639

គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុសូត្រទី ៥ ដូចតទៅនេះ បទថា ពោធាយ សំវត្តន្តិ សេចក្តីថា រមែងប្រព្រឹត្តទៅដើម្បីត្រាស់ដឹង សួរថា ដើម្បី ត្រាស់ដឹងអ្វី ។ ឆ្លើយថា ត្រាស់ដឹងនិព្វានដែលបច្ច័យតាក់តែងមិនបានដោយ មគ្គ ត្រាស់ដឹងកិច្ចដែលខ្លួនធ្វើហើយ ដោយបច្ចវេក្ខណញ្ញាណ អធិប្បាយថា ម្យ៉ាងទៀត ពោជ្ឈង្គរមែងប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ព្រោះការកាត់កិលេស បានជាសមុច្ឆេទដោយមគ្គ ដើម្បីភាពជាពុទ្ធដោយផល ដូច្នេះក៏មាន ដោយ ហេតុនោះឯង ទើបក្នុងទីនេះ លោកសម្តែងទាំងអស់ថា ការធ្វើនិព្វានឲ្យ ជាក់ច្បាស់ ការពិចារណានូវការលះកិលេស ។