អដ្ឋកថា កុណ្ឌលិយសូត្រ ទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងកុណ្ឌលិយសូត្រទី ៦ ដូចតទៅនេះ បទថា អារាមនិយាទិ បានដល់ ឈ្មោះថា ត្រាច់ទៅក្នុងអារាម ព្រោះ អាស្រ័យអារាមជាទីទៅ ។ បទថា បរិសាវចរោ បានដល់ ត្រាច់ទៅក្នុង បរិស័ទ ។ បុគ្គលពាលក្តី បណ្ឌិតក្តី មករួមគ្នា ឈ្មោះថា បរិស័ទ ។ ឯ បុគ្គលណាអាចញាំញីវាទៈរបស់អ្នកដទៃហើយ ទើបសម្តែងវាទៈរបស់ខ្លួនបាន បុគ្គលនេះឈ្មោះថា ត្រាច់ទៅក្នុងបរិស័ទ ។ បទថា អារាមេន អារាមំ សេចក្តីថា ខ្ញុំដើរទៅរឿយៗ កាន់អារាមអំពីអារាម អធិប្បាយថា មិនបាន ដើរទៅខាងក្រៅ ។ សូម្បីក្នុងឧទ្យាន ក៏មានន័យនេះដូចគ្នា ។ ក្នុងសេចក្តី នេះ មានអត្ថដូច្នេះថា ចូលទៅកាន់អារាមមួយអំពីអារាមមួយ ចូលទៅកាន់ ឧទ្យានមួយអំពីឧទ្យានមួយ ។ បទថា ឥតិវាទប្បមោក្ខានិសំសំ សេចក្តីថា វាទៈដូច្នេះ ការដោះវាទៈដូច្នេះ ដោយន័យនេះថា ការសួរមានយ៉ាងនេះ ការ ឆ្លើយមានយ៉ាងនេះ ការកាន់យកសេចក្តីយ៉ាងនេះ លម្ហិតសេចក្តីយ៉ាងនេះ ដូច្នេះ នុ៎ះជាអានិសង្ស ។ បទថា ឧបរម្ភានិសំសំ បានដល់ មានទោស ក្នុងវាទៈ ជាអានិសង្សយ៉ាងនេះថា នេះជាទោសក្នុងការសួរ នេះជាទោស ក្នុងការឆ្លើយ ដូច្នេះ ។ បទថា កថំ ភាវិតោ កុណ្ឌលិយ ឥន្ទ្រិយសំវរោ សេចក្តីថា ព្រះសាស្តាទ្រង់ដឹងថា បរិព្វាជកសួរឋានៈមានប្រមាណបុណ្ណេះហើយ ឥឡូវនេះ បុគ្គលមិនអាចនឹងសួរទៀត កាលទ្រង់សួរ ទើបទ្រង់ផ្តើមទេសនានេះ ដោយទ្រង់ព្រះតម្រិះថា ដំបូងទេសនានេះ មិនប្រព្រឹត្តទៅជាប់គ្នា ឥឡូវនេះ តថាគត នឹងឲ្យទេសនានេះដល់នូវការជាប់តគ្នា ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា មនាបំ នាភិជ្ឈាយតិ បានដល់ រមែងមិន សម្លឹងអារម្មណ៍ដែលគួរប្រាថ្នា ។ បទថា នាវិហឹសតិ បានដល់ រមែងមិន អាក់អន់ដោយសេចក្តីត្រេកអរដែលមានអាមិ