អដ្ឋកថា កូដាគារសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 649
បេ ។ ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវសេចក្តី រលត់ ដែលទន់ទោរទៅក្នុងការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ ចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ តែងមានចិត្ត ឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះ ឯង ។