ឧបវានសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 650

ក្នុងកូដសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ សម័យមួយ ព្រះឧបវាណដ៏មានអាយុនឹងព្រះសារីបុត្តដ៏ មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះឯង ព្រះសារី បុត្តដ៏មានអាយុ ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យ ចូលទៅរកព្រះ ឧបវាណដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះឧបវាណដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយ ក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះឧបវាណដ៏មានអាយុដូច្នេះថា ម្នាល អាវុសោឧបវាណ ភិក្ខុគប្បីដឹងដោយកិរិយាធ្វើទុកក្នុងចិត្តដោយឧបាយចំពោះ ខ្លួនថា សត្តពោជ្ឈង្គដែលអាត្មាអញប្រារព្ធល្អយ៉ាងនេះហើយ រមែងប្រព្រឹត្ត ទៅដើម្បីនៅសប្បាយ ដូច្នេះដែរឬ ។ ម្នាលអាវុសោសារីបុត្ត ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្តពោជ្ឈង្គដែល អាត្មាអញប្រារព្ធល្អយ៉ាងនេះហើយ រមែងប្រព្រឹត្តទៅដើម្បីសប្បាយ ដូច្នេះ បាន ។ ម្នាលអាវុសោ កាលភិក្ខុចម្រើននូវសតិសម្ពោជ្ឈង្គ រមែង ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញផុតល្អហើយ ថីនមិទ្ធៈ អាត្មាអញក៏បាន គាស់រម្លើងល្អហើយ ឧទ្ធច្ចកុក្កុច្ចៈ អាត្មាអញក៏បានបន្សាត់បង់ល្អហើយ ព្យាយាម អាត្មាអញក៏បានប្រារព្ធហើយ អាត្មាអញមានសេចក្តីត្រូវការ ទើប ធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ បេ ។ ម្នាលអាវុសោ កាលភិក្ខុចម្រើនឧបេក្ខាសម្ពោជ្ឈង្គ រមែង ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញផុតល្អហើយ ថីនមិទ្ធៈអាត្មាអញបានគាស់ រម្លើងហើយ ឧទ្ធច្ចកុក្កុច្ចៈអាត្មាអញក៏បានបន្សាត់បង់ល្អហើយ សេចក្តី ព្យាយាមអាត្មាអញក៏បានប្រារព្ធហើយ អាត្មាអញមានសេចក្