អដ្ឋកថា បឋមឧប្បន្នសូត្រ ទី ៩
ក្បាលទី 23 · ទំព័រ 652
ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ ដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង បាន តែក្រៅអំពីការកើតប្រាកដនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ ។ ពោជ្ឈង្គទាំង ៧ គឺអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ ឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតឡើងនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ ។