អដ្ឋកថា ទុតិយឧប្បន្នសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 653

ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ ដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ មិនដែលកើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យរបស់ព្រះសុគតចេញ កើតឡើងមិនបានទេ ។ ពោជ្ឈង្គទាំង ៧ គឺអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាល ភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពី វិន័យរបស់ព្រះសុគតចេញ កើតឡើងមិនបានទេ ។ ឧទ្ទាននៃបព្វតវគ្គនោះ គឺ និយាយអំពីស្តេចភ្នំឈ្មោះហិមវន្ត ១ កាយ ១ សីល ១ វត្ត របស់ព្រះសារីបុត្ត ១ ភិក្ខុសួរនូវពាក្យថាពោជ្ឈង្គ ១ បរិព្វាជក ឈ្មោះកុណ្ឌលិយ ១ ផ្ទះមានកំពូល ១ ព្រះឧបវាណ ១ និងការកើតឡើងនៃសត្តពោជ្ឈង្គ ២ លើកដទៃទៀត ។ ៦ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយឧប្បាទសូត្រទី ១០ ដូចតទៅនេះ បទថា នាញ្ញត្រ សុគតវិនយា សេចក្តីថា វៀរព្រះឱវាទនៃព្រះសុគតហើយ ពោជ្ឈង្គ រមែងមិនកើតឡើង ដូច្នេះ ។