អដ្ឋកថា បាណសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 656
គប្បីជ្រាបវិនិច្ឆ័យក្នុងបាណូបមសូត្រទី ១ នៃគិលានវគ្គទី ២ ដូចតទៅនេះ បទថា ចត្តារោ ឥរិយាបថេ កប្បេន្តិ សេចក្តីថា ឥរិយាបថ ៤ នៃសត្វពួកណាមាន ពាក្យនោះ លោកពោលដោយអំណាចនៃសត្វទាំងនោះ បុណ្ណោះ ។ បទថា សីលំ និស្សាយ បានដល់ ធ្វើចតុប្បារិសុទ្ធិសីលឲ្យជាទី អាស្រ័យ ។ បទថា សត្តពោជ្ឈង្គេ បានដល់ ពោជ្ឈង្គដែលជាមគ្គឃើញ ច្បាស់រួមគ្នា ។