បឋមសូរិយូបមសូត្រ ទី ២
ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃព្រះអាទិត្យដែលកើតឡើង ( យ៉ាងណា ) ភាវៈនៃកល្បាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃការញ៉ាំងពោជ្ឈង្គទាំង ៧ ឲ្យកើតដល់ ភិក្ខុ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចម្រើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ ( នោះ ) គួរប្រាថ្នា នូវភិក្ខុដែលជាកល្យាណមិត្ត ( កុំខាន ) ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានកល្យាណមិត្ត រមែងចម្រើន ពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ អាស្រ័យសេចក្តី ស្ងប់ស្ងាត់ ។ បេ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅក្នុង ការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត តែងចម្រើននូវ ពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ យ៉ាងនេះឯង ។