ទុតិយសូរិយូបមសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 658

ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្តនៃព្រះអាទិត្យដែលកើតឡើង ( យ៉ាងណា ) ម្នាលភិក្ខុទាំងឡាយ យោនិសោមនសិការ ( ការធ្វើទុកក្នុងចិត្តដោយឧបាយ ) នុ៎ះជាប្រធាន ជា បុព្វនិមិត្តនៃការញ៉ាំងពោជ្ឈង្គទាំង ៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយ ៗ នូវពោជ្ឈង្គទាំង ៧ ( នោះ ) គួរប្រាថ្នានូវភិក្ខុដែលបរិបូណ៌ ដោយ យោនិសោមនសិការ ( កុំខាន ) ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ដោយយោនិសោមនសិការ រមែងចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ ។ បេ ។ ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាក រាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅក្នុងការលះបង់ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយយោនិសោមនសិការ រមែងចម្រើននូវ