បឋមគិលានសូត្រ ទី ៤
ពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយនូវពោជ្ឈង្គទាំង ៧ យ៉ាងនេះឯង ។ ៦ ក្នុងទុតិយសុរិយូបមសូត្រទី ៣ មានអត្ថងាយយល់ហើយ ។ អដ្ឋកថាទុតិយសុរិយូបមសូត្រ ចប់ ៥ បឋមគិលានសូត្រទី ៤ ជាដើម សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះមហាកស្សប ដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់ ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំក្នុង សាយ័ណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូលទៅដល់ ហើយ ក៏ទ្រង់គង់លើអាសនៈដែលគេក្រាលទុក ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាកស្សបដ៏មានអាយុ ដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ ល្មមឲ្យប្រព្រឹត្ត ទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិន ល្មមអត់ធន់បានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គក្លៀវក្លា ខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ ។ ម្នាលកស្សប ពោជ្ឈង្គទាំង ៧ នេះ ដែលតថាគតសម្តែង ប្រពៃហើយ បានចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ តែងប្រព្រឹត្តទៅដើម្បី ដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។ ពោជ្ឈង្គទាំង ៧ តើអ្វីខ្លះ ។ ម្នាលកស្សប សតិសម្ពោជ្ឈង្គដែលតថាគតបានសម្តែង ប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ តែងប្រព្រឹត្តទៅដើម្បី ដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគតសម្តែងប្រាប់ប្រពៃហើយ ចម្រើនហើយ