ទុតិយគិលានសូត្រ ទី ៥
គ្នា ផ្សេងគ្នាតែព្យញ្ជនៈ ។ បពិត្រព្រះករុណាដ៏ចម្រើន ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះអាស្រ័យនូវបរិយាយ ឯណា បរិយាយនោះរមែងមាន បពិត្រព្រះករុណាដ៏ចម្រើន ធម៌ទាំងអម្បាល នេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះក៏មានដែរ ។ បពិត្រព្រះករុណាដ៏ចម្រើន មួយទៀត ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះអាស្រ័យនូវបរិយាយ ឯណា បរិយាយនោះតើដូចម្តេច ។ បពិត្រព្រះករុណាដ៏ចម្រើន ភិក្ខុក្នុងសាសនា នេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ។ ផ្សាយទៅកាន់ ទិសទី ២ ក៏ដូចគ្នា ។ កាន់ទិសទី ៣ ក៏ដូចគ្នា ។ កាន់ទិសទី ៤ ក៏ដូចគ្នា ។ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹងក៏ដូចគ្នា មានចិត្ត ប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិន មានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការ ទាំងពួង ក្នុងទីទាំងពួង ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ។ មានចិត្តប្រកបដោយ ករុណា ។ មានចិត្តប្រកបដោយមុទិតា ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយ ទៅកាន់ទិសទី ១ ។ ផ្សាយទៅកាន់ទិសទី ២ ក៏ដូចគ្នា ។ កាន់ទិសទី ៣ ក៏ ដូចគ្នា ។ កាន់ទិសទី ៤ ក៏ដូចគ្នា ។ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹងក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយដល់ នូវភាវៈជាធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់