អដ្ឋកថា ទុតិយគិលានសូត្រ ទី ៥
ក្បាលទី 23 · ទំព័រ 664
អដ្ឋកថា បឋមគិលានសូត្រជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមគិលានសូត្រជាដើម ដូចតទៅនេះ បទថា តថា បហីនោ ចាយស្មតោ មហាកស្សបស្ស សោ អាពាធោ អហោសិ សេចក្តីថា បានឮថា កាលព្រះមហាកស្សបត្ថេរ តាំងចិត្តស្តាប់ ពោជ្ឈង្គភាវនានេះ ក៏មានសេចក្តីត្រិះរិះថា កាលអាត្មាអញចាក់ធ្លុះនូវសច្ចៈ ទាំងឡាយក្នុងថ្ងៃទី ៧ បន្ទាប់អំពីថ្ងៃដែលអញបួសហើយ ពោជ្ឈង្គទាំងនេះក៏ ប្រាកដ ។ កាលលោកគិតថា ឱ ពាក្យប្រៀនប្រដៅរបស់ព្រះតថាគត នាំ សត្វចេញចាកទុក្ខ ដូច្នេះ លោហិតក៏ថ្លា ឧបាទាយរូបក៏បរិសុទ្ធ ។ រោគក៏ជា សះស្បើយទៅអំពីកាយ ដូចតំណក់ទឹកក្នុងស្លឹកឈូក ដូច្នោះ ។ ព្រោះហេតុ នោះ ទើបព្រះមានព្រះភាគត្រាស់ថា តថា បហីនោ ចាយស្មតោ មហាកស្សបស្ស សោ អាពាធោ អហោសិ ដូច្នេះ ។