វិរទ្ធសូត្រ ទី ៨
ក្បាលទី 23 · ទំព័រ 667
ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង ៧ ហើយ ពួកជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយបាន ប្រារព្ធពោជ្ឈង្គទាំង ៧ ហើយ អ្នកនោះ ក៏ឈ្មោះថា បានប្រារព្ធអរិយមគ្គ ដែលប្រព្រឹត្តទៅដើម្បីឲ្យអស់ទុក្ខដោយប្រពៃដែរ ។ ពោជ្ឈង្គទាំង ៧ តើដូចម្តេច ខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយលះបង់ពោជ្ឈង្គទាំង ៧ នេះ ពួកជននោះក៏ឈ្មោះថាលះបង់អរិយមគ្គ ដែលប្រព្រឹត្តដើម្បីឲ្យអស់ ទុក្ខដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ ប្រារព្ធពោជ្ឈង្គ ទាំង ៧ នេះ ពួកជននោះក៏ឈ្មោះថា បានប្រារព្ធនូវអរិយមគ្គ ដែលប្រព្រឹត្ត ទៅ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃដែរ ។