អរិយសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 668

ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ ដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅដើម្បីឲ្យអស់ទុក្ខ ដល់អ្នកចម្រើនពោជ្ឈង្គនោះ ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះឯង ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យរឿយៗ ហើយ ជានិយ្យានិកធម៌ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដល់អ្នកចម្រើនពោជ្ឈង្គនោះ ។ ៦