និព្វិទាសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 669

ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅដើម្បីនឿយណាយ ដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បី ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។ ពោជ្ឈង្គទាំង ៧ តើដូចម្តេចខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បី រលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះ និព្វាន ។ គិលានវគ្គទី ២ ចប់ ៥ ឧទ្ទាននៃគិលានវគ្គនោះ គឺ និយាយអំពីពួកសត្វ ១ ឧបមាដូចព្រះអាទិត្យ មាន ២ រឿង ជំងឺមាន ៣ រឿងដទៃទៀត បុគ្គលដល់ត្រើយ ១ លះបង់ពោជ្ឈង្គ ១ មគ្គដ៏ប្រសើរ ១ ពោជ្ឈង្គប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១ ។