អដ្ឋកថា និព្វិទាសូត្រ ទី ១០
ក្នុងនិព្វានសូត្រទី ១០ មានអត្ថងាយយល់ហើយ ។ គ្រានោះឯង ភិក្ខុ ១ រូបបានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏ សមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ពោជ្ឈង្គ តើដោយហេតុដូចម្តេច ។ ម្នាលភិក្ខុ ធម៌ទាំងឡាយប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ។ បេ ។ ចម្រើននូវឧបេក្ខា សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុ ធម៌ទាំងឡាយប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពោធនសូត្រទី ១ នៃឧទាយិវគ្គទី ៣ ដូចតទៅនេះ បទថា កិត្តាវតា នុ ខោ ភន្តេ ពោជ្ឈង្គាតិ វុច្ចន្តិ សេចក្តីថា ភិក្ខុទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ឈ្មោះថា អង្គដែល ជាគ្រឿងត្រាស់ដឹង ដោយហេតុបុន្មានយ៉ាងហ្ន៎ ។ បទថា ពោធាយ សំវត្តន្តិ បានដល់ រមែងប្រព្រឹត្តទៅដើម្បីការត្រាស់ដឹង ។