ពោជ្ឈង្គទេសនាសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 673
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវពោជ្ឈង្គទាំង ៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គទាំង ៧ តើដូចម្តេច ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គមាន ៧ នេះឯង ។