ឋានិយសូត្រ ទី ៣
ការកំណត់ធម៌ លោកពោលទុកក្នុងទេសនាសូត្រទី ២ នេះ ។ អដ្ឋកថា ទេសនាសូត្រ ចប់ ៥ ឋានិយសូត្រទី ៣ ជាដើម ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈដែលមិនទាន់កើតឡើង ក៏ កើតឡើង និងកាមច្ឆន្ទៈដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅដើម្បីភាវៈ ដ៏ធំទូលាយជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត នឹងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃកាមរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទដែលមិនទាន់កើតឡើង ក៏កើត ឡើង និងព្យាបាទដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅដើម្បីភាវៈដ៏ធំ ទូលាយជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត នឹងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃព្យាបាទ ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត នឹងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែល ជាទីតាំងនៃថីនមិទ្ធៈ ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅដើម្បីភាវៈ ដ៏ធំទូលាយជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត នឹងធ្វើឲ្យច្រើននូវធម៌ទាំងឡាយដែលជាទីតាំងនៃឧទ្ធច្ចកុក្កុច្ចៈ ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាដែលមិនទាន់កើតឡើង ក៏ កើតឡើង និងវិចិកិច្ឆាដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅដើម្បីភាវៈដ៏ធំ ទូលាយជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត នឹងធ្វើឲ្យច្រើននូវធម៌ទាំងឡាយ ដែលជាទីតាំងនៃវិចិកិច្ឆា ។