អដ្ឋកថា អយោនិសោមនសិការសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 677
អដ្ឋកថា ឋានិយសូត្រជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងឋានិយសូត្រជាដើម ដូចតទៅនេះ បទថា កាមរាគត្ថានិយានំ បានដល់ អារម្មណធម៌ដែលជាហេតុនៃ កាមរាគៈ ។ ក្នុងធម៌ដែលជាទីតាំងនៃព្យាបាទជាដើម ក៏មានន័យនេះដូចគ្នា ។ សូត្រទាំងអស់នេះ លោកពោលដោយអារម្មណ៍បុណ្ណោះ ។ ការកំណត់ដែល ពោលក្នុងសូត្រទី ២ នៃវគ្គទី ១ អ្នកសិក្សារកបានក្នុងសូត្រនេះឯង ។ ក្នុងអយោនិសោសូត្រទី ៤ លោកពោលពោជ្ឈង្គលាយឡំគ្នា ។ ក្នុង អបរិហានិយសូត្រទី ៥ បទថា អបរិហានិយេ ធម្មេ បានដល់ សភាវធម៌ ដែលមិនធ្វើសេចក្តីវិនាស ។ អដ្ឋកថា ឋានិយសូត្រជាដើម ចប់