អបរិហានិយសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 222

នេះវិញ សញ្ញោជនៈនោះមិនមានឡើយដូច្នេះ ដោយហេតុឯណា ហេតុនោះ មិនជាអស្ចារ្យឡើយ ។ កាលបើចិត្តគហបតីពោលយ៉ាងនេះ អចេលកស្សបក៏ពោល ទៅនឹងចិត្តគហបតីដូច្នេះថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចម្លែកពេក ណាស់ ដោយសភាពនៃធម៌ដែលគហបតីពោលដោយប្រពៃ ព្រោះថាគ្រហស្ថ ស្លៀកស ក៏គង់បានត្រាស់ដឹងនូវឧត្តរិមនុស្សធម៌ដ៏វិសេសដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈជាគ្រឿងនៅសប្បាយ មានសភាពដូច្នេះដែរ ម្នាល គហបតី យើងគប្បីបាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងធម៌វិន័យនេះ ។ លំដាប់នោះ ចិត្តគហបតីនាំយកអចេលកស្សប ចូលទៅរកពួកភិក្ខុជាថេរៈ លុះ ចូលទៅដល់ហើយ ក៏ពោលទៅនឹងពួកភិក្ខុជាថេរៈដូច្នេះថា បពិត្រព្រះករុណា ដ៏ចម្រើន អចេលកស្សបនេះជាសម្លាញ់កាលនៅជាគ្រហស្ថពីដើមរបស់យើង សូមព្រះថេរៈទាំងឡាយ ឲ្យអចេលកស្សបនេះ បានបព្វជ្ជា បានឧបសម្បទា ផង ខ្ញុំព្រះករុណានឹងធ្វើសេចក្តីខ្វល់ខ្វាយដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារដល់អចេលកស្សបនេះ ។ អចេលកស្សបក៏បាននូវ បព្វជ្ជា បាននូវឧបសម្បទាក្នុងធម៌វិន័យនេះ ។ ព្រះកស្សបដ៏មានអាយុ លុះ បានឧបសម្បទាហើយ មិនយូរបុន្មានក៏ចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿងនៅដុតកម្តៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះ និព្វាន កុលបុត្តទាំងឡាយចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ឯណា មិនយូរបុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេច