តណ្ហក្ខយសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 678

ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីការអស់ទៅនៃតណ្ហា ចូរអ្នកទាំងឡាយចម្រើនមគ្គនោះ បដិបទានោះ ចុះ ។ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅដើម្បីការអស់ទៅនៃ តណ្ហា ។ គឺពោជ្ឈង្គទាំង ៧ ប្រការនេះឯង ។ ចុះពោជ្ឈង្គទាំង ៧ ប្រការ តើអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះ ឧទាយីដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ចុះពោជ្ឈង្គទាំង ៧ ប្រការ ដែលបុគ្គលបានចម្រើន ដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅដើម្បីការអស់ទៅនៃតណ្ហា ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយ ធំប្រមាណមិន បាន មិនមានព្យាបាទ កាលភិក្ខុនោះចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនិរោធដ៏ទូលាយ ធំប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះក៏លះបង់តណ្ហាចេញបាន ។ បេ ។ ភិក្ខុចម្រើននូវ ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវ និរោធដ៏ទូលាយ ធំប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះកំពុង ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធដ៏ទូលាយ ធំប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ ព្រោះការលះបង់តណ្ហាបាន ទើបលះបង់កម្មបាន ព្រោះ