អដ្ឋកថា តណ្ហក្ខយសូត្រ ទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងខយសូត្រទី ៦ ដូចតទៅនេះ បទថា ឯតទវោច សេចក្តីថា កាលព្រះឧទាយិត្ថេរទូលសួរថា ខ្ញុំព្រះអង្គនឹងដឹងដល់ ទេសនា ដែលព្រះមានព្រះភាគ ទ្រង់បញ្ចប់ដោយព្រះតម្រិះថា ភិក្ខុដែល ឈ្លាសក្នុងអនុសន្ធិ ឈ្មោះឧទាយិត្ថេរ អង្គុយក្នុងបរិស័ទនេះមាន ឧទាយីនឹង សួរតថាគត ដូច្នេះហើយ ទើបបន្តអនុសន្ធិនៃទេសនា ទើបក្រាបទូលសួរ ដល់សេចក្តីនោះ ។ បទថា វិបុលំ ជាដើម ទ្រង់ត្រាស់សំដៅដល់សតិសម្ពោជ្ឈង្គដែលចម្រើនល្អហើយ ព្រោះថា សតិសម្ពោជ្ឈង្គដែលចម្រើន បរិបូណ៌ល្អហើយ ជាមហគ្គតៈ ជាអប្បមាណ និងឈ្មោះថា មិនមានការ បៀតបៀន ។ សតិសម្ពោជ្ឈង្គនោះឯង ឈ្មោះថា វិបុល ព្រោះផ្សាយទៅ ឈ្មោះថា មហគ្គត ព្រោះដល់នូវភាពជាធំ ឈ្មោះថា អប្បមាណ ព្រោះ មានសេចក្តីចម្រើនប្រមាណមិនបាន ឈ្មោះថា អព្យាបជ្ឈ ព្រោះវៀរព្យាបាទ ដោយឆ្ងាយអំពីនីវរណៈទាំងឡាយ ។ បទថា តណ្ញាយ បហានា កម្មំ បហីយតិ សេចក្តីថា កម្មឯណាមានតណ្ហាជាមូល គប្បីកើតឡើង រមែង