តណ្ហានិរោធសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 680

លះកម្មនោះបាន ព្រោះការលះតណ្ហា ។ បទថា កម្មស្ស បហានា ទុក្ខំ សេចក្តីថា វដ្តទុក្ខឯណា មានកម្មជាមូល គប្បីកើតឡើង ព្រោះលះកម្មបាន ទើបលះវដ្តទុក្ខនោះបាន ។ ឈ្មោះថា អស់តណ្ហាជាដើម ព្រោះអស់តណ្ហា ជាដើមនោះឯង តែពោលដោយអត្ថគប្បីជ្រាបថា និព្វាន លោកពោលព្រោះ ការអស់ទៅនៃតណ្ហាទាំងនោះ ។