អដ្ឋកថា តណ្ហានិរោធសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 680
ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ដែលប្រព្រឹត្ត ទៅដើម្បីសេចក្តីរលត់នៃតណ្ហា ចូរអ្នកទាំងឡាយចម្រើនមគ្គនោះ បដិបទា នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែល ប្រព្រឹត្តទៅដើម្បីរលត់ទៅនៃតណ្ហា ។ គឺពោជ្ឈង្គទាំង ៧ នេះឯង ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេច ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គទាំង ៧ ប្រការ ដែលភិក្ខុ បានចម្រើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅដើម្បីសេចក្តី រលត់នៃតណ្ហា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ